លោក Jurgen Klopp បានបញ្ជាក់ថាលោកនឹងមិនដឹកនាំក្រុមលេងជើងទី២ នៅពានរង្វាន់ FA Cup ឡើយ ហើយកីឡាករមួយចំនួនក៏នឹងមិនចូលលេងដូចគ្នា។
នៅយប់មិញ ក្រុម Liverpool លេងបានត្រឹមស្មើក្រុម Shrewsbury ក្នុងលទ្ធផល ២-២ ។ កត្តាស្មើគ្នានេះហើយ ពួកគេនឹងត្រូវលេងជើងទី២ម្ដងទៀត យកអ្នកឈ្នះ អ្នកចាញ់ នៅទឹកដី Anfield វិញម្ដង។ តែអ្វីដែលមិនគួរឱ្យជឿនោះ គឺលោក Klopp បានបញ្ជាក់ថាការប្រកួតជើងទី២ ដែលធ្វើឡើងនៅអំឡុងពេលសម្រាកខែក្រោយនោះ លោកនឹងមិនដឹកនាំក្រុមឡើយ។ មួយវិញទៀត កីឡាករដែលលោកគម្រោងឱ្យសម្រាក ក៏នឹងសម្រាកដដែល មិនបាច់មកលេងពាន FA Cup ជើងទី២ទេ។
លោក Neil Critchley ដែលដឹកនាំក្រុមយុវជននឹងមកកាន់តែក្រុម ហើយដឹកនាំប្រកួតទល់ក្រុមShrewsbury ខាងលើនេះទៀត។ ខណៈដែលលោក Neil ធ្លាប់បានដឹកនាំក្រុម U23 របស់ខ្លួន លេងទល់ក្រុម Aston Villa ម្ដងមកហើយ ក្នុងពាន League Cup ៕បករភព៖ Dailymail