រឿងរ៉ាវរបស់ Christian Eriksen ផ្លាស់មកចូលរួមនៅក្លឹប Inter Milan អាចនឹងសម្រេចទៅបានក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិ (CEO) នៃក្លឹប Inter Milan ផ្ទាល់តែម្តង។
លោក Marotta បាននិយាយទាំងមានទំនុកចិត្តប្រាប់ DAZN មុននេះថា៖ “យើងមិនលាក់បាំងទេ ដោយយើងពិតបានចរចារវាងភាគីខាង Tottenham ពិតមែន តែខ្ញុំមានសុទិដ្ឋិនិយម ហើយសង្ឃឹមថានឹងអាចបញ្ចប់វាទៅបានឆាប់ៗនេះ”។
លោកបន្ត៖ “ខ្ញុំមានទំនុកចិត្តថាវាអាចនឹងដោះស្រាយបាននៅប៉ុន្មានថ្ងៃខាងមុខ”។ រំឭកថា Eriksen ត្រូវផុតកុងត្រាជាមួយក្លឹប Spurs នាបញ្ចប់រដូវកាលនេះហើយ៕ ប្រភព៖ BeSoccer