Sarri៖ “បើ​ចង់​សរសើរ គួរ​សរសើរ​ម្តាយ Ronaldo ដែល​បង្កើត​កូន​មក​បាន​ខ្លាំង​អ៊ីចឹង”

នៅ​ជ័យជម្នះ​យក​ឈ្នះ​ទៅ​លើ AS Roma ក្នុង​លទ្ធផល ៣-១ នា​វគ្គ ៨ ក្រុម Coppa Italia អ្នកចាត់ការ​លោក Maurizio Sarri បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​កីឡាករ Cristiano Ronaldo និង​ថែម​ទាំង​បង្ហាញ​ឆន្ទៈ​ចង់​ជួយ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់​អាច​ឈ្នះ​ពាន​រង្វាន់​ Ballon d’Or លើក​ទី ៦ ថែម​ទៀត​ផង។

ថ្លែង​ដល់​ពាក្យ​ចង់​អរគុណ​ដល់​ម្តាយ​របស់ Ronaldo ​ក្រោយ​ពេល​ដែល CR7 រក​បាន ៧ គ្រាប់​នៅ ៤ ប្រកួត​ចុង​ក្រោយ​ឆ្នាំ ២០២០ លោក Sarri និយាយ​ថា៖ “ខ្ញុំ​ជឿ​ថា​ការ​សរសើរ​ទាំង​ឡាយ​នេះ​គួរ​តែ​ផ្ទេរ​ទៅ​ឲ្យ​ម្តាយ​របស់ Cristiano Ronaldo ឯ​ណោះ​វិញ”។

លោក​សង្កត់​ធ្ងន់៖ “វា​ពិត​ជា​រឿង​លំបាក​ក្នុង​ការ​ពង្រឹង​ការ​លេង​កម្រិត​បុគ្គល ដោយ​យើង​និយាយ​អំពី​អ្នក​ល្អ​បំផុត​មួយ​ក្នុង​លោក ហើយ​ខ្ញុំ​នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​គេ​អាច​ឈ្នះ​ពាន​រង្វាន់ Ballon d’Or លើក​ទី ៦”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT