Mohamed Salah ដែលជាអ្នករកបានគ្រាប់បាល់ទីពីរឲ្យក្លឹប Liverpool នៅជំនួបទល់ Man Utd យប់មិញ បានបោះសម្តីលេងសើចចាក់ដោតបេះដូងអ្នកគាំទ្រមួយទំហឹង។
Salah ដែលខកខានប្រកួតជើងទី ១ ដែលស្មើ ១-១ គ្រានោះគេមានបញ្ហារបួសកជើង បានត្រលប់មកចូលរួមនៅជើងទី ២ និងអាចរកបានមួយគ្រាប់នៅឯកីឡដ្ឋាន Anfield។
បុរសវ័យ ២៧ ឆ្នាំបាននិយាយថា៖ “ដូចអ្នកបានឃើញនៅថ្ងៃនេះហើយ ពេលខ្ញុំត្រលប់ពីបញ្ហារបួសវិញ គឺយើងបានឈ្នះការប្រកួត ដោយខ្ញុំពិតជារីករាយសម្រាប់ក្រុមរបស់យើងខ្លាំងណាស់”។ ជាសារនិយាយលេងសើចទៅកាន់ Sky Sports។
លោកបន្ត៖ “យើងពិតជារីករាយនឹងបរិយាកាសបែបនេះ ហើយក៏សង្ឃឹមមុនហើយដែរថានឹងអាចបញ្ចប់ក្នុងលទ្ធផលអ៊ីចឹង ដោយពេលទទួលបានការបញ្ជូនពី Alisson គឺពេលនោះគ្មាននរណាអាចដណ្តើមបាល់ពីខ្ញុំបានទេ ហើយចំពោះលទ្ធផលជ័យជម្នះនេះគឺខ្ញុំរីករាយខ្លាំងបំផុត”៕ ប្រភព៖ FoxSportAsia