ទី​បំផុត​ស្លាក​ប្រធាន​ក្រុម​ត្រូវ​ប្តូរ​ពី Young ផ្ទេរ​មក​កីឡាករ Man Utd រូប​នេះ​វិញ​ហើយ

Harry Maguire នឹង​ចាប់​ប្រើប្រាស់​ស្លាក​ប្រធាន​ក្រុម​លើ​អាវ​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ​ត​ទៅ ពោល​គឺ​ជំនួស​អ្នក​ចាស់ Ashley Young ក្រោយ​ល្ហិចល្ហៀង​ពី​ដំណឹង​នៃ​ការ​ចាកចេញ​របស់​ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​អង់គ្លេស។

តាម​រយៈ​ការ​បញ្ជាក់​កន្លង​ទៅ Solskjaer អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម​បាន​និយាយ​ថា៖ “Harry ដែល​បាន​ប្រើប្រាស់​ស្លាក​ប្រធាន​ក្រុម និង​នៅ​តែ​បន្ត​ប្រើប្រាស់​វា ដោយ​ជំនាញ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​គេ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍”។

លោក​បន្ត៖ “គ្រប់​យ៉ាង​អំពី​គាត់​ប្រាប់​មក​ខ្ញុំ​យ៉ាង​ច្បាស់​ថា​គាត់​សក្តិសម​ជា​អ្នក​ដឹកនាំ ពោល​គឺ​ Harry នឹង​បន្ត​ប្រើប្រាស់​វា​ចាប់​ពី​ពេល​នេះ​ត​ទៅ”។

ប្រកួត​បន្ទាប់​របស់ Man Utd នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ហង្ស​ក្រហម Liverpool នា​ចុង​សប្តាហ៍​នេះ មាន​ន័យ​ថា Maguire ប្រសិន​អាច​ចូល​លេង​ក្រោយ​ផុត​ពី​របួស ក៏​នឹង​ប្រើប្រាស់​ស្លាក​ប្រធាន​ក្រុម​ក្នុង​ប្រកួត​នោះ​ដូច​គ្នា​ផង​ដែរ៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT