Real Madrid ​​ទិញ​បាន​កីឡាករ Ajax ​ម្នាក់ ​ប៉ុន្តែ​រដូវ​ក្ដៅ​ទើប​នាំ​ចូល​ក្រុម​

​ក្រុម Real Madrid ​បាន​ព្រមព្រៀង​ទិញ​បាន​ខ្សែ​បម្រើ Donny van de Beek ​ពី​ក្រុម Ajax ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៤៧​លាន​ផោន។​

ខ្សែ​បម្រើ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​បាន​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ដោយសារ​តែ​រូបគេ​លេង​បាន​យ៉ាង​ល្អ​ជួយ​ក្រុម Ajax ​នៅ​ពាន​រង្វាន់ UEFA Champions League ​នា​រដូវ​កាល​មុន។ ​ស្រប​ពេល​ក្រុម Real Madrid ​ដែល​កំពុង​ស្វែង​រក​ខ្សែ​បម្រើ​កណ្ដាល​ម្នាក់ ដើម្បី​ជំនួស​តំណែង​របស់ Luka Modric ​ផង​នោះ ​ពួកគេ​ក៏​បាន​ចាប់​ចិត្ត​នឹង De Beek ​ភ្លាម។ ​

ក្រុម Ajax ​ទាមទារ​តម្លៃ​ខ្លួន​៤៧​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​ហើយ​អម​ជាមួយ​លក្ខខណ្ឌ​ឱ្យ​រូបគេ​លេង​នៅ Ajax ​ទាល់​តែ​ចប់​រដូវ​កាល​នេះ​សិន​។ ត្រឹម​តម្លៃ លក្ខខណ្ឌ​ប៉ុណ្ណឹង ​​ក្រុម​អធិរាជ​ស​មិន​រារែក​ឡើយ ​ពួកគេ​បាន​យល់​ព្រម​ទិញ​បាត់​ទៅ​ហើយ ដោយ​នឹង​បង្ហាញ​ខ្លួន​រូបគេ​នៅ​រដូវ​ក្ដៅ​ខាង​មុខ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT