សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបង្កើតពានរង្វាន់បាល់​ទះមួយ​ប្រាក់​រង្វាន់ជើងឯក​១៥លាន​រៀល

សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នឹង ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទះ​ដណ្ដើមពានរង្វាន់​ឆ្នាំ​២០២០ ដែលព្រឹត្តិការណ៍នេះត្រូវ​គេ​ប្រសិទ្ធិនាម​ថា «​ពានរង្វាន់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ និង​ការប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ »​។

​នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១ ​សម្រាប់​ឆ្នាំ​២០២០​នេះ ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា រួមជាមួយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ​នូវ​ការប្រកួត​បាល់ទះ​ដ៏​ធំ​អស្ចារ្យ​នេះ​។​

​ក្នុង​អង្គប្រជុំ​ដែល​ប្រព្រឹត្ត​ធ្វើ​ក្នុង​សប្ដាហ៍​នេះ ដែលមាន​ការចូលរួម​ពី ​លោក ស សុខា រដ្ឋលេខាធិការ​តំណាង​ លោក​បណ្ឌិត​សភា​ចា​រ្យ​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ត្រៀម​រៀបចំ​ការប្រកួត​កីឡាបាល់ទះ ដណ្តើម​ពាន​រង្វាន់​លោកនាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ការប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០។​

លោក បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ប្រាប់​ឲ្យ​ ដឹង​នោះ​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​ឆ្នាំ​២០២០ ដែល​គេ​ប្រសិទ្ធិ​នាម​ថា «​ពានរង្វាន់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ និង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ » នឹង​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី​២៩​ខែ​កុម្ភៈ ដល់​ថ្ងៃទី​១១​ ខែ​មិនា ដែល​ទីកន្លែង​នៃ​ការប្រកួត​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ទីលាន​វិសាខា រាជធានី​ភ្នំពេញ។​

លោក បឹង គឹម​តោ ឲ្យ​ដឹង​ទៀតថា ការដាក់​ពាក្យ​ចូលរួម​ប្រកួត នឹង​ចាប់​ទទួល​ពី​ថ្ងៃ​ជូនដំណឹង រហូត​ដល់​ថ្ងៃទី​២០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា ការប្រកួត​គឺ​បើកទូលាយ​សម្រាប់​រាជធានី ខេត្ត តែ​កីឡាករ​ដែល​អាច​ចូលរួម​ប្រកួត​បាន ត្រូវ​មាន​អាយុ​២៥​ឆ្នាំ​ចុះ គឺ​កើត​ឆ្នាំ​១៩៩៥ ហើយ​កីឡាករ​អតីត​ដែលមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាបាល់ទះ​ក្នុង​សាល​ជម្រើសជាតិ​ឆ្នាំ​២០១៥ ដល់ ឆ្នាំ​២០១៩ ពុំ​អនុញ្ញាតឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​នេះ​ទេ។​

​​ចំពោះ​ពាន​ និង​រង្វាន់​វិញ គឺ​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​១ មេដាយមាស​១៨​គ្រឿង និង​ថវិកា​អម ១៥ លាន​រៀល ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់ ចំនួន ១៨​គ្រឿង ថវិកា​អម ៨​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ ១៨​គ្រឿង ថវិកា​អម ៤ លាន​រៀល និង ចំណាត់ថ្នាក់​លេខ ៤ ទទួល​បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ២ លាន​រៀល។​

​ក្រៅពីនេះ ក៏មាន​រង្វាន់​សម្រាប់​ក្រុម​គោរព​តាម​គោលការណ៍​ដោយ​យុត្តិធម៌​(Fair Phay) ទទួលបាន ១ លាន​រៀល កីឡាករ​វាយ​បាល់​បានល្អ​ជាងគេ​ថវិកា​៤០​ម៉ឺន​រៀល កីឡាករ​បញ្ជូន​បាល់​បានល្អ​ជាងគេ ថវិកា​អម​៤០​ម៉ឺន​រៀល កីឡាករ​ការពារ​ល្អ​ជាងគេ​ថវិកា​អម​៤០​ម៉ឺន​រៀល កីឡាករ​វាយ​សេវា​ល្អ​ជាងគេ​ថវិកា​អម​៤០​ម៉ឺន​រៀល កីឡាករ​ធ្វើ​រនាំងការពារ​ល្អ​ជាងគេបានទទួ​ថវិកា​លើកទឹកចិត្ត​៤០​ម៉ឺន​រៀល និង អាជ្ញាកណ្ដាល​ល្អ​ជាង​គេ បានរង្វាន់​៤០​ម៉ឺន​រៀល ៕

  • សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបង្កើតពានរង្វាន់បាល់​ទះមួយ​ប្រាក់​រង្វាន់ជើងឯក​១៥លាន​រៀល