Zidane ​៖ Real Madrid ​លេង​កាត់​បាល់​ល្អ ​ពេល​ដាក់​បម្រើ​៥​នាក់​

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​មាន​ទម្រង់​លេង​ល្អ ជា​ពិសេស​ការ​បាត់​ចង្វាក់​លេង​ដៃ​គូ​បាន​នៅ​ពេល​ដាក់​ខ្សែ​បម្រើ​លេង​ដល់​៥​នាក់​។

ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ​៣-១ ​នា​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Super Cup ​កាល​ពី​យប់មិញ​នេះ​។ ​ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​ក្រុម​របស់​លោក Zidane ​លេង​បាន​យ៉ាង​ល្អ ​បើ​ទោះ​ជា​ពួកគេ​អវត្តមាន​ខ្សែ​ប្រយុទ្ធ Karim Benzema ​និង Gareth Bale ​ក៏​ដោយ។

ជាមួយ​ពី​គ្នា​នឹង​ការ​លេង​បាន​យ៉ាង​ល្អ​នេះ ​លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “យើង​លេង​បម្រើ​៥​នាក់ ​យើង​ធ្វើ​បាន​ល្អ​ច្រើន។ ​យើង​អាច​កាត់​ចង្វាក់​លេង​ដៃ​គូ​បាន​យ៉ាង​ល្អ។ ​យើង​អាច​លេង​នៅ​តំបន់​ស្លាប​បាន ​ប៉ុន្តែ​ខ្ញុំ​ឱ្យ Isco ​និង Modric ​ធ្វើ​ការ​ច្រើន​នៅ​កណ្ដាល​វិញ។ ​យើង​ចង់​រក​គ្រាប់​បាល់​ឱ្យ​បាន​តាំង​ពី​ដើម ​យើង​អាច​កាត់​ចង្វាក់​លេង​ដៃ​គូ​បាន។ ​សម្រាប់​ប្រកួត​បន្ទាប់ ​យើង​នឹង​ផ្លាស់​ប្ដូរ​ទម្រង់​ថ្មី​មួយ​ទៀត”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT