Liverpool បញ្ជូន​ខ្សែ​ប្រយុទ្ធ​វ័យ ១៩ ឆ្នាំ​ទៅ​ទ្រនំ​ចាស់​របស់ Daniel James ហើយ

មុន​នេះ​បន្តិច​ក្រុម​ហង្ស​ក្រហម​ទើប​តែ​សម្រេច​លើ​កិច្ច​ព្រមព្រៀង​ដាក់​ឲ្យ Rhian Brewster ខ្ចី​ជើង​ទៅ​កាន់​ក្លឹប Swansea City ដើម្បី​ទទួល​បាន​ឱកាស​លេង​គ្រប់គ្រាន់​ច្រើន​ជាង​នេះ នា​ពេញ​មួយ​រដូវ​កាល​សេសសល់ ២០១៩/២០។

កីឡាករ​វ័យ ១៩ ឆ្នាំ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកចាត់ការ Swansea លោក Steve Cooper បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ស្បែក​ជើង​មាស​នៅ​ជម្រើស​ជាតិ​អង់គ្លេស សម្រាប់​ព្រឹត្តិការណ៍​ World Cup U17 កន្លង​ទៅ។

នា​រដូវ​កាល​នេះ បើ​រាប់​នៅ Liverpool គឺ Brewster ទើប​បង្ហាញ​ខ្លួន​បាន ៣ ប្រកួត​គត់ រាប់​បញ្ចូល​ទាំង​នៅ​ជំនួប​យក​ឈ្នះ​ទៅ​លើ Everton កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ផង​ដែរ។

Brewster ទំនង​ជា​អាច​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​សម្រាប់​ក្លឹប Swansea ចា់ប​ពី​ប្រកួត​ទល់ Cardiff City នា​ថ្ងៃ​ទី ១២ ខាង​មុខ​នេះ​ត​ទៅ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT