Pep ​៖ បើ​ខ្ញុំ​ចាកចេញ​ពី Man City ​ខ្ញុំ​មិន​ដឹក​នាំ​ក្រុម Man Utd ​ទេ​

​លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​ថា​បើ​លោក​ចាកចេញ​ពី​ក្រុង​នេះ​ហើយ នោះ​លោក​នឹង​មិន​មក​ដឹក​នាំ​ក្លឹប​នៅ​ទី​នេះ​ណា​មួយ​ទៀត​នោះ​ទេ​។

​ក្រុម Manchester United ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ League Cup ​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​នេះ​។ ​មុន​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាប់​ផ្ដើម ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​អះអាង​ថា​លោក​ស្រលាញ់​ក្រុម City ​ហើយ​បាន​បង្ហាត់​ក្រុម​នេះ​គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​លោក។

​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​នេះ ​បាន​បន្ថែម​ទៀត​ថា​ប្រសិន​បើ​ថ្ងៃ​អនាគត​ទៅ ​បើ​លោក​ចាកចេញ​ពី​ក្រុម Man City ​នោះ​លោក​នឹង​មិន​ដឹក​នាំ​ក្រុម Man Utd ​​ឡើយ។ បើ​គ្មាន​ការងារ​ធ្វើ​មែន ​លោក​នឹង​ទៅ​លេង​វាយ​កូនហ្គោល​វិញ។ ​ការ​មិន​ព្រម​ដឹក​នាំ Man Utd ​គឺ​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ក្រុម​អ្នក​គាំទ្រ Man City ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT