លោក Solskjaer អ្នកចាត់ការក្រុម Manchester United ចង់បានកីឡាករថ្មី ម្នាក់ឬពីរនាក់ទៀតសម្រាប់ខែមករានេះ ដើម្បីឱ្យក្រុមអាចប្រជែងចូលតំបន់ Top4 បាន។
ឱកាសចូល Top4 បានឃ្លាតបន្តិច ក្រោយពីក្រុម Man Utd ចាញ់ក្រុម Arsenal កាលពីយប់មិញនេះ។ បញ្ហាកីឡាករសំខាន់របួសបានកើតមានឡើងជាថ្មីសម្រាប់ក្រុមបិសាចក្រហម ជាពិសេសគឺតំបន់បម្រើការពារកណ្ដាលតែម្ដង។ Scott McTominay ដែលជាកីឡាករសំខាន់បំផុតរបស់ក្រុម បានរបួសត្រូវសម្រាកដល់២ខែឯណោះ ដូច្នេះហើយទើបលោក Solskjaer ចង់ទិញកីឡាករថ្មីចូល។
អ្នកចាត់ការខាងលើបានបញ្ជាក់ថា៖ “អ្នកទាំងអស់គ្នាបានឃើញពីក្រុមទាំងមូលនៅពេលកីឡាករសំខាន់របួស ដូច្នេះប្រសិនបើយើងអាចនាំចូលម្នាក់ឬពីរនាក់ទៀត គឺពិតជាល្អសម្រាប់ក្រុមនាខែមករានេះ។ យើងកំពុងកសាងក្រុមមួយ ដូច្នេះយើងត្រូវតែមានទំនុកចិត្ត ផ្ដោតសំខាន់លើសមាជិកម្នាក់ៗ ដើម្បីឱ្យពួកគេអាចលេងបានអស់ពីសមត្ថភាព”។
ក្រុមបិសាចក្រហម Man Utd ស្ថិតនៅលេខ៥ក្នុងតារាង មាន៣១ពិន្ទុ ក្រោមក្រុម Chelsea នៅលេខ៤ មាន៣៦ពិន្ទុ ក្រុម Man City លេខ៣ មាន៤៤ពិន្ទុ ក្រុម Leicester City លេខ២ មាន៤៥ និងក្រុម Liverpool លេខ១ មាន៥៥ពិន្ទុ៕ប្រភព៖ Dailymail