(VDO) អតីត​ដៃ​ស្តាំ Pep ដឹកនាំ Arsenal ​យក ៣ ពិន្ទុ​ពី​ Manchester United

Mikel Arteta បាន​បង្កើត​នូវ​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ការ​មក​ដឹកនាំ​ដំបូងៗ​របស់​លោក​នៅ​ក្លឹប Arsenal តាម​រយៈ​ការ​យក​ឈ្នះ​ទៅ​លើ​បិសាច​ក្រហម Manchester United នា​លទ្ធផល ២-០។

Nicolas Pepe ជា​អ្នក​សម្រេច​គ្រាប់​បាល់​បើក​ឆាក​នា​នាទី ៨ មុន​ពេល Sokratis បំប៉ោង​គ្រាប់​ទី​ពីរ​នៅ​នាទី ៤២ ហើយ​រក្សា​លទ្ធផល​ដល់​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​តង់​ទី​ពីរ។ Man Utd បាន​បាត់បង់​ ៣ ពិន្ទុ​មាន ៣១ ពិន្ទុ​ថេរ ស្រប​ពេល Arsenal ឆ្លង​មក​ដល់​របា​ទី ១០ មាន ២៧ ពិន្ទុ។

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

https://www.youtube.com/watch?v=rhqG4o5k0R0

គួរ​រំឭក​ថា​នៅ​ជុំ​បន្ទាប់​ក្រុម​ទាំង​ពីរ​ទទួល​ភារកិច្ច​សំខាន់​ត្រូវ​ស្វាគមន៍​ប្រកួត​នៅ FA Cup ជុំ​ទី ៣ វិញ​ម្តង​ ដោយ Wolves ជា​អ្នក​ជួប Man Utd និង Arsenal ត្រូវ​ប៉ះ Leed United៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT