Klopp ​៖​យើង​ផ្ដោត​ខ្លាំង ​លើ​ពាន Premier League ​ដើម្បី​ឈ្នះ​ឱ្យ​បាន​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ១-០ ​ទៀត​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ឆ្នាំ​២០១៩​នេះ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ ​លោក Jurgen Klopp ​បាន​និយាយ​ថា​ក្រុម Liverpool ​នឹង​ផ្ដោត​លើ​ការ​ប្រកួត​ក្នុង​លីគ​ឱ្យ​ខ្លាំង​បំផុត។ ​បើ​ទោះ​ជា​កំពុង​ដាច់​ពិន្ទុ​១៣​ពិន្ទុ ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ ​ក៏​ក្រុម​ហង្ស​ក្រហម ​មិន​ធ្វេស​ប្រហែស​ឡើយ​សម្រាប់​ការ​ប្រកួត​នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​លោក​នឹង​ប្រឹងប្រែង ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ឱ្យ​អ្នក​គាំទ្រ​ឱ្យ​បាន​។

ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់ Premier League ​៣០​ឆ្នាំ​មក​ហើយ។ ​ក្រុម​ដែល​ធ្លាប់​តែ​ជោគជ័យ​ខ្លាំង​មួយ​នេះ ​ពិត​ជា​ដាក់​គោលដៅ​ធំ​ណាស់​ក្នុង​ការ​ត្រលប់​មក​ស្គាល់​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នេះ​វិញ។ ស្រប​ពេល​រដូវ​កាល​នេះ គឺ​ជា​រដូវកាល​ល្អ​បំផុត​សម្រាប់​ពួកគេ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT