កីឡាករជប៉ុន Takefusa Kubo បានទម្លាយនូវរឿងមួយចំណុចដែល Zinedine Zidane ចង់បានពីខ្លួននារដូវកាល ២០១៩/២០ នេះ។
យុវជនអាស៊ីបាននិយាយថា៖ “នៅពេលចប់ការប្រកួតនៅអាមេរិកខាងជើង Zidane គាត់ប្រាប់ខ្ញុំដោយចង់ឲ្យខ្ញុំនៅ Real Madrid នារដូវកាលនេះ ប៉ុន្តែខ្ញុំនិយាយទៅកាន់គាត់វិញថាប្រសិនជាមានឱកាសអាចលេងបានពេញម៉ោងច្រើនជាងនេះ ខ្ញុំសុំចាកចេញនៅលក្ខខណ្ឌខ្ចីជើងសិន”។
បញ្ជាក់ថាបុរសវ័យ ១៨ ឆ្នាំក៏ជាគោលដៅរបស់ក្លឹប FC Barcelona មួយរូបផងដែរ ដោយកាលពីអតីតកាលគេធ្លាប់ជាយុវជននៅថ្នាលរបស់អ្នកមានបុណ្យ មុនព្រមព្រៀងផ្លាស់មកស្តេចស Madrid ដែលជាក្លឹបគូប្រជែងនឹងគ្នា។
បច្ចុប្បន្ន Real Madrid កំពុងឈរលេខ ២ ក្នុងតារាង ខណៈ RCD Mallorca ឈរលេខ ១៧ ក្បែរតំបន់កាត់ចេញ។ Kubo បង្ហាញខ្លួន ១៥ ប្រកួតទើបរកបាន ១ គ្រាប់ប៉ុណ្ណោះនារដូវកាលដំបូងនៅ LaLiga៕
ប្រភព៖ Marca