Mourinho ចង់​បាន​ខ្សែ​ការពារ​នៅ Madrid មួយ​រូប ជាមួយ​តម្លៃ​ចរចា ៨០ លាន​អឺរ៉ូ

តាម​ប្រភព​ពី​សារព័ត៌មាន El Desmarque បាន​រាយការណ៍​ថា​លោក Jose Mourinho កំពុង​ចង់​បាន​ខ្សែ​ការពារ Raphael Varane របស់​ក្លឹប Tottenham Hotspur ដោយ​គ្រោង​ចំណាយ​ថវិកា​ក្លឹប​ប្រមាណ ៨០ លាន​អឺរ៉ូ។

Mourinho ​គឺ​ជា​អ្នក​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប Madrid ទិញ​យក Varane កាល​ពី​លោក​នៅ​ដឹកនាំ Madrid ​ហើយ​ពេល​នេះ​ក៏​បន្ត​ការ​បញ្ចុះបញ្ចូល​លោក Daniel Levy ម្នាក់​ទៀត ពី​ការ​ចង់​បាន​កីឡាករ​បារាំង។

Spurs បាន​របូត​គ្រាប់​បាល់ ១៥ គ្រាប់​រួច​ទៅ​ហើយ​នា​រដូវ​កាល​នេះ ខណៈ​ការ​ទប់​បាល់ Clean Sheet មិន​ឲ្យ​របូត​សោះ​ក្នុង​ការ​ប្រកួត​គឺ​ទើប​តែ​ធ្វើ​បាន​ម្តង ក្នុង​ចំណោម ៩ ប្រកួត​របស់ Morinho បាន​មក​ដឹកនាំ។

តាម​ប្រភព​បាន​សង្កត់​ធ្ងន់​ថា​ Spurs នឹង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​រូប​គេ​មក​ទីក្រុង​ឡុង​នា​ខែ​មករា ប៉ុន្តែ Real Madrid ហាក់​ចង់​បាន​តម្លៃ​ខ្ពស់​ជាង​នេះ​ថែម​ទៀត៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT