គ្រាន់​លឺ​ចង់​ចាកចេញ​ពី​តោ​ខៀវ Giroud មាន​ក្លឹប​ថ្មី​ស្កាត់​ទាក់ទង​ហើយ​ស្រេច

តាម​របាយការណ៍​ពី L’Equipe បាន​ចុះ​ផ្សាយ​ថា​ក្លឹប Rangers ដែល​មាន​អ្នកចាត់ការ​លោក Steven Gerrard បាន​ទាក់ទង​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ Olivier Giroud របស់​តោ​ខៀវ​ហើយ បន្ទាប់​ពី​លេចលឺ​ដំណឹង​ថា​កីឡាករ​បារាំង​រូប​នេះ​ចង់​ចាកចេញ​ពី​ទ្រនំ Stamford Bridge។

Giroud ​ឈាន​ដល់​ពេលវេលា​ត្រូវ​ចប់​កុងត្រា​ជាមួយ​ក្លឹប​ហើយ ដោយ​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ រូប​គេ​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​ក្លឹប​ជុំវិញ​ការ​បន្ត​កុងត្រា​ឬ​ត្រូវ​ចាកចេញ​ទៅ​ស្វែងរក​ទ្រនំ​ថ្មី​ណា​មួយ។

គួរ​បញ្ជាក់​ថា Rangers ជា​ក្លឹប​កំពុង​ឈរ​លេខ ២ ក្នុង​តារាង Socttish Premiership ដែល​មាន ៤៤ ពិន្ទុ ​ក្រោម​ក្រុម​កំពូល​តារាង Celtic ដែល​មាន ៤៩ ពិន្ទុ ក្រោយ​ឆ្លង​កាត់​ប្រកួត​ទី ១៨៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT