នៅសល់រយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ទំព័រឆ្នាំ ២០១៩ នឹងត្រូវបានបញ្ចប់ ដោយឡែកក្នុងពិភពបាល់ទាត់យើងក៏សើរើឡើងវិញនូវចំនួនគ្រាប់បាល់សរុបរបស់កីឡាករប្រចាំឆ្នាំ។
ឆ្នាំនេះលែងមានឈ្មោះ Lionel Messi/Cristiano Ronaldo ទៀតហើយ។ កន្លងទៅអស់រយៈពេលខ្ទង់មួយទសវត្សរ៍អ្នកទាំងពីររមែងដាក់វេនគ្នាជាបន្តបន្ទាប់ លើកលែងតែឆ្នាំ ២០០៩ បានទៅ Edin Dzeko និង Harry Kane នៅឆ្នាំ២០១៧។
មិនខុសពីឆ្នាំ ២០១៩ គឺធ្លាក់ទៅលើកីឡាករដទៃនោះគឺ Robert Lewandowski ដែលរកបាន ៥៤ គ្រាប់នៅ ៥៨ ប្រកួតសរុប។
Bayern លែងមានការប្រកួតអ្វីទៀតហើយនៅបញ្ចប់ឆ្នាំនេះ អ៊ីចឹងយើងរាប់ផ្តាច់សម្រាប់ Lewandowski ត្រឹមគ្រាប់បាល់ទី ៥៤ រីឯ Lionel Messi ក៏ដូចគ្នាផ្តាច់ត្រឹមគ្រាប់បាល់ទី ៥០ ក្នុងចំណោម ៥៨ ប្រកួត (Barcelona អស់ការប្រកួតរហូតដល់ដើមខែមករា)។
អ្នកបន្ទាប់គឺ Kylian Mbappe រកបាន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ ប្រកួត និង Raheem Sterling ឈរលេខបន្ទាប់មាន ៤១ គ្រាប់៕ ប្រភព៖ Marca