Chelsea ទារ​តម្លៃ​ខ្លួន​ប៉ុណ្ណេះ ប្រសិន​គ្រូ​ចាស់ Conte ចង់​នាំ​ Alonso ទៅ Inter

ក្លឹប Inter Milan ដែល​មាន​អ្នកចាត់ការ​លោក Antonio Conte ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក Marcos Alonso មក​ជួយ​ជ្រោមជ្រែង​ក្លឹប​លើ​គោលដៅ​ប្រកួតប្រជែង​ពាន​រង្វាន់​លីគ​ជាមួយ​នឹង​ក្លឹប Juventus។

Antonio Conte

យ៉ាងណាមិញ​បើ​តាម​របាយការណ៍​បញ្ជាក់​ពី​តម្លៃ គឺ​ Chelsea នឹង​មិន​អនុញ្ញាត​ឲ្យ​ខ្សែ​ការពារ​ស្លាប​រូប​នេះ​ចាកចេញ​ទៅ​ណា​បាន​នោះ​ទេ ប្រសិន​ពុំ​មាន​ការ​ផ្តល់​ជូន​នូវ​តម្លៃ ៤០ លាន​អឺរ៉ូ​ទេ​នោះ។

Marcos Alonso

បញ្ជាក់​ថា​ Inter Milan ហាក់​ខ្វាយខ្វល់​ខ្លាំង​ឡើង​នៅ​ប្រព័ន្ធ​ការពារ​ក្រោយ​របស់​ខ្លួន ព្រោះ​ការ​របូត​គ្រាប់​បាល់​ក៏​កើត​មាន​ច្រើន​គួរ​សម ត្បិត​ខ្លួន​មាន​លំដាប់​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ក៏​ពិត​មែន។ ណា​មួយ​បារម្ភ​រឿង​របួស​របស់ Kwadwo Asamoah និង​មួយ​ផ្សេង​ក៏​មិន​សូវ​មាន​ការ​ទុក​ចិត្ត​លើ​គុណភាព​របស់ Cristiano Biraghi ថែម​ទៀត។

រំឭក​ថា Alonso នឹង​ឈាន​ចូល​វ័យ ២៩ ឆ្នាំ​នៅ​សប្តាហ៍​នេះ ប៉ុន្តែ​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Frank Lampard រូប​លោក​ទើប​បង្ហាញ​ខ្លួន​បាន ៨ ប្រកួត​គត់ ប៉ុន្តែ​ក៏​ធ្លាប់​ជា​ចំណែក​ដែល​ជួយ​ឲ្យ​តោ​ខៀវ​ឈ្នះ​ពាន​កាល​ពី​រដូវ​កាល ២០១៦-១៧ ពេល Conte នៅ​ដឹកនាំ៕ ប្រភព៖ Football-Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT