Gabriel Jesus បានអះអាងថាខ្លួននឹងក្លាយជាជម្រើស១១នាក់ដំបូងសម្រាប់ក្រុម Manchester City ព្រោះថា Sergio Aguero ដល់វ័យជ្រេបន្តិចទៅហើយ។
Jesus និង Aguero តែងតែឆ្លាស់គ្នាចូលលេងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Pep ។ តែនារដូវកាលនេះ ដោយសារតែ Aguero បានរងរបួស ទើបបានជា Jesus មានឱកាសយកជម្រើស១១នាក់ដំបូងចូលលេងតែម្ដង។ ការបានលេង៤ប្រកួត រកបាន៣គ្រាប់នេះហើយ ទើបធ្វើឱ្យកីឡាករប្រេស៊ីលមានទំនុកចិត្តថាខ្លួននឹងអាចយកតំណែងខ្សែប្រយុទ្ធដំបូងពីរាមច្បងបានហើយ។
កីឡាករវ័យ២២ឆ្នាំបានបង្ហាញចំណាប់អារម្មណ៍ថា៖ “រដូវកាលដំបូង ខ្ញុំមក គឺបានលេងច្រើនមែនទែន បន្ទាប់មកវាត្រូវបានប្រែប្រួល លោក Pep បានឆ្លាស់គ្នាលេងរវាងខ្ញុំនិងគាត់(Aguero)។ ខ្ញុំដឹងគាត់ជា Legend នៅក្លឹបនេះ ជាអ្នករកគ្រាប់បាល់បានច្រើននៅក្លឹបនេះ។ ខ្ញុំចូលចិត្តគាត់ទាំងជាកីឡាករនិងនៅខាងក្រៅ។ ខ្ញុំគិតថាគាត់អាយុច្រើនហើយ ដូច្នេះវាជាពេលដែលខ្ញុំត្រូវជំនួសគាត់ហើយ”៕ប្រភព៖ Dailymail