Klopp ​ប្រាប់​ទុក​មុន Liverpool ត្រូវ​អវត្តមាន​កីឡាករ​មួយ​រូប​ពេល​ប៉ះ Leicester

អ្នកចាត់ការ​លោក Jurgen Klopp បាន​បញ្ជាក់​ទុក​ជា​មុន​ថា​កីឡាករ Alex Oxlade-Chamberlain ​នឹង​ត្រូវ​អវត្តមាន​ក្នុង​ពីរ​ប្រកួត​បន្ទាប់​នៅ​បញ្ចប់​ឆ្នាំ ២០១៩ នេះ ដោយ​សារ​បញ្ហា​របួស​ផ្នែក​ក​ជើង។

ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ទីលាន​ក្នុង​ប្រទេស​កាតា នៅ​នាទី ៧២ អំឡុង​ពាន​រង្វាន់ FIFA Club World Cup ​ជាមួយ​ការ​យក​ឈ្នះ ១-០ ទៅ​លើ​ក្លឹប​ប្រេស៊ីល Flamengo។

Oxlade-Chamberlain នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​បន្ទាប់​ពេល​ប៉ះ Leicester City និង​បី​ថ្ងៃ​បន្ទាប់​ពេល​ប៉ះ Wolves។ ចំពោះ​ការ​វិល​ត្រលប់​របស់​គេ​នៅ​ពេល​ណា​នោះ លោក Klopp មិន​ទាន់​អាច​បង្ហើប​ប្រាប់​នៅ​ឡើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT