Cristiano Ronaldo បានត្រឹមទទួលមេដាយប្រាក់នៅបរាជ័យទល់ Lazio ៣-១ ក្នុងពានរង្វាន់ Supercoppa Italiana កាលពីយប់មិញ។ Ronaldo បានបង្ហាញទឹកមុខមិនសប្បាយរីករាយអ្វីទាល់តែសោះ ហើយភាពអាក់អន់ចិត្តរបស់គេក៏រុញឲ្យមានការរិះគន់តាមរយៈទង្វើមួយផងដែរ។
អំឡុងពេលឡើងទៅទទួលមេដាយប្រាក់ពីគណៈប្រតិភូប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺ Ronaldo បានដោះវាចេញពីកភ្លាមៗ ក្រោយពីទទួលបាន ដែលនេះជាអាកប្បកិរិយាញាំងឲ្យមានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម។
"Ronaldo's not one for silver medals, is he?" 👀
CR7 was not having it. Straight off. pic.twitter.com/oy81C82xQO
— Football on TNT Sports (@footballontnt) December 22, 2019
ខ្សែវីដេអូខ្លីមានអ្នកទស្សនាជាង ១ លានដងត្រឹមរយៈពេលប៉ុន្មានម៉ោង ក៏មានមតិខ្លះយល់ឃើញថា Ronaldo បង្ហាញនូវកាយវិការមិនគួរឲ្យគោរពទាល់តែសោះ។ ខ្លះទៀតនិយាយចាក់ដោតថាទោះជាក្រុមឈ្នះជើងឯកកម្រិតណាក៏ទទួលស្គាល់ពីបរាជ័យដែរ ប៉ុន្តែសម្រាប់ Ronaldo គឺអត់ទេ៕ ប្រភព៖ FoxSportAsia