Pep ​អរគុណ​កីឡាករ ​ក្រោយ​យក​ឈ្នះ Leicester City ​

ក្រុម Manchester City ​បាន​វាយ​បក​យក​ឈ្នះ​ក្រុម Leicester City ​បាន​វិញ ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

Vardy ​របស់​ក្រុម Leicester City ​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​២២ ​ប៉ុន្តែ​ត្រូវ Mahrez ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៣០។ ​នៅ​ចុង​តង់​ទី​១ ​នាទី​៤៣ ​Gundogan ​ក៏​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ​ក្រុម​លោក Pep ​វិញ ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី។ ​ការ​ប្រកួត​នៅ​តង់​ទី​២ ​នាទី​៦៩ Gabriel Jesus ​ក៏​រក​គ្រាប់​ថែម​បាន​១​គ្រាប់​ទៀត ​យក​ឈ្នះ​លើ​ក្រុម Leicester City ​៣-១។

​លោក Pep ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ចាប់​ផ្ដើម​ការ​ប្រកួត​យើង​លេង​បាន​យ៉ាង​ល្អ។ វា​ជា​ការ​ប្រកួត​មួយ​ដែល​ក្រុម​របស់​យើង​មាន​ទម្រង់​លេង​ប្រសើរ​ខ្លាំង ទាំង​ការពារ ​និង​ប្រយុទ្ធ។ ​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​ការងារ ​កីឡាករ​​ដែល​បាន​ប្រឹងប្រែង​សម្រាប់​ការ​ប្រកួត​នេះ។ វា​ជា​៣​ពិន្ទុ​ដែល​យើង​ត្រូវ​តែ​យក​ឱ្យ​បាន”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT