មុននេះបន្តិចលោក Carlo Ancelotti ទើបតែទទួលបានតំណែងផ្លូវការមួយនៅឯក្លឹប Everton បន្ទាប់ពីលោក Marco Silva ជាគ្រូចាស់ត្រូវក្លឹបបណ្តេញចេញមិនទាន់បានមួយខែស្រួលបួលផងនោះ។
ឆ្លៀតពេលនេះយើងសុំបង្ហាញនូវគ្រូបង្វឹកដឹកនាំក្លឹបនៅ Premier League ៥ រូបដែលមានភាគរយឈ្នះការប្រកួតច្រើនបំផុត ក្នុងនោះ Ancelotti ដែលធ្លាប់ដឹកនាំ Chelsea ក៏ឈរនៅចំណាត់ថ្នាក់ Top 5 ផងដែរ។
- Pep Guardiola ១៣១ ប្រកួត ឈ្នះ ៧៤,៨ ភាគរយ
- Antonio Conte ៧៦ ប្រកួត ឈ្នះ ៦៧,១ ភាគរយ
- Sir Alex Ferguson ៨១០ ប្រកួត ឈ្នះ ៦៥,២ ភាគរយ
- Jurgen Klopp ១៦១ ប្រកួត ឈ្នះ ៦៣,៤ ភាគរយ
- Carlo Ancelotti ៧៦ ប្រកួត ឈ្នះ ៦៣,២ ភាគរយ៕