Jose ​៖ ​វា​ពិបាក​សម្រាប់​ខ្ញុំ នៅ​ពេល​ដឹក​នាំ​ក្រុម ​ប្រកួត​ទល់ Chelsea ​

លោក Jose Mourinho ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Spurs ​ប្រកួត​ទល់​ក្រុម Chelsea ​នៅ​យប់​ស្អែក​នេះ ​ដើម្បី​ប្រជែង​យក​៣​ពិន្ទុ ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។មុន​នាំ​ក្រុម​ថ្មី ​ទៅ​ប្រកួត​ទល់​ក្រុម​ចាស់​របស់​ខ្លួន លោក Jose Mourinho ​ថា​ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ពិបាក​ក្នុង​ការ​ដឹក​នាំ​ក្រុម។ ​ការ​ប៉ះ​ក្រុម Chelsea ​គឺ​លោក​មាន​អារម្មណ៍​ថា​ដូច​ដឹក​នាំ​ក្រុម​ខ្លួន​ឯង​ទល់​ក្រុម​ខ្លួន​ឯង។ ​តែ​យ៉ាងណា ​នៅ​ពេល​នេះ  Spurs ​ត្រូវ​តែ​យក​៣​ពិន្ទុ​ឱ្យ​បាន​សម្រាប់​សប្ដាហ៍​នេះ ​ដើម្បី​ប្រជែង​កៅអី​៤​ក្រុម​ខាង​លើ​វិញ។

អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​នៅ​គ្រា​មួយ ​ដែល​លោក Jose ​នៅ​ដឹក​នាំ​ក្រុម Chelsea ​។ ​លោក​បាន​និយាយ​ក្នុង​សន្នីសីទកាសែត​ថា ​នៅ​ថ្ងៃ​អនាគត​លោក​មិន​អាច​ដឹក​នាំ​ក្រុម Spurs ​បាន​ឡើយ ព្រោះ​លោក​ស្រលាញ់​អ្នក​គាំទ្រ​ក្រុម Chelsea ​ខ្លាំង​ណាស់៕

ប្រព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT