Zlatan ​សុំ​សិទ្ធ​ឲ្យ​មាន​លក្ខខណ្ឌ​ពិសេស​មួយ ទើប​ព្រម​វិល​ត្រលប់​ទៅ​អង់គ្លេស

Zlatan Ibrahimovic នឹង​វិល​ត្រលប់​ទៅ​ចូលរួម​នៅ​បណ្តា​ក្លឹប​អង់គ្លេស​ណា​មួយ​ក្នុង​ពេល​ខាង​មុខ ប្រសិន​មាន​ការ​សម្រេច​នៅ​លក្ខខណ្ឌ​ពិសេស​នោះ​គឺ​ព្រម​ចាត់តាំង​ឲ្យ​លោក Carlo Ancelotti ទៅ​ដឹកនាំ។

បើ​តាម​សារព័ត៌មាន The Telegraph ​បាន​ឲ្យ​ដឹង​ថា​ជាមួយ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​លោក Ancelotti និង Zlatan កាល​នៅ PSG រុញ​ឲ្យ​អ្នក​ទាំង​ពីរ​ទំនង​ត្រូវ​ជួប​គ្នា​សារ​ជា​ថ្មី​នៅ​ទឹកដី Goodison Park របស់​ក្លឹប Everton ប្រសិន​មាន​ការ​ព្រមព្រៀង​ក្នុង​ពេល​ខាង​មុខ។

ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា​ការ​ប្រកាស​ផ្លូវការ​ទំនង​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​ Everton ​ត្រូវ​ឆ្លង​កាត់​ប្រកួត​សំខាន់​មួយ​ទល់ Arsenal ​នៅ​ចុង​សប្តាហ៍ ប៉ុន្តែ​ប្រើប្រាស់​គ្រូ​បណ្តោះ​អាសន្ន មុន​ពេល​ប្រកាស​យក Ancelotti និង​ដំណឹង​នៃ​ការ​ទទួល Zlatan នៅ​ពេល​ក្រោយ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT