Ronaldo ដេញ​ថ្លៃ​យក​ឈ្នះ​សេដ្ឋី ២ រូប​បាន​ផ្ទះល្វែង​ស្កឹមស្កៃ​តម្លៃ​ជិត ៨ លាន​ដុល្លារ

Cristiano Ronaldo ទើប​តែ​ចំណាយ​ថវិកា​ប្រមាណ ៦ លាន​ផោន​ឬ​ ៧,៨ លាន​ដុល្លារ​លើ​ផ្ទះ​ល្វែង​មួយ​ខ្នង​នៅ​ឯ​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់។

ខាង​ក្នុង​នោះ​មាន​បរិយាកាស​ធំ​ទូលាយ ដោយ​រួម​បញ្ចូល​ទាំង​អាង​ហែលទឹក ជាមួយ​ក្លឹប​ហាត់ប្រាណ​មួយ​ថែម​ទៀត​ផង។ វា​ស្ថិត​នៅ​តំបន់ Eudardo VII Park ដែល​ជិត​នឹង​ទីតាំង​ដែល CR7 ​ចាប់​កំណើត។

បុរស​វ័យ ៣៤ ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​យក​ឈ្នះ​លើ​ការ​ដេញ​ថ្លៃ​នេះ ជាមួយ​​នឹង​សេដ្ឋី​ ២ រូប (មិន​បង្ហើប​អត្តសញ្ញាណ)។ ទំហំ​ផ្ទះ​ទាំង​មូល​របស់ Ronaldo គឺ​មាន​ទំហំ​ប្រមាណ ២៨៧ ម៉ែត្រ​ការេ។

ឆែក​មើល​រូបភាព​ខ្លះៗ​នៅ​ខាង​ក្រោម៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT