(VDO) De Bruyne ស៊ុត​បាល់​ពីរ​គ្រាប់​ស្អាត​ហួស ជួយ​ឲ្យ City ឈ្នះ Ars ៣-០

នៅ​ប្រកួត​ជុំ​ទី ១៧ មេឃ​ខៀវ Man City ក៏​បាន​យក​ជ័យជម្នះ​ដូច​ទៅ​នឹង​ហង្ស​ក្រហម ជាមួយ​ការ​ទទួល​បាន ៣ ពិន្ទុ ​បច្ចុប្បន្ន​មាន ៣៥ ពិន្ទុ បន្ថយ​គម្លាត​ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ​ពីរ និង ១៤ ពិន្ទុ​ធៀប​ក្រុម​កំពូល​តារាង។

ក្រុម​ភ្ញៀវ City កាល​ពី​យប់​មិញ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ឯ​កីឡដ្ឋាន Emirate Stadium ​ដោយ Kevin de Bruyne រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ២ និង ៤០ ដោយ​ការ​បាញ់​មួយ​ជើងៗ​របស់​ខ្សែ​បម្រើ​បែលហ្សិក​រូប​នេះ​យប់​មិញ គឺ​ធ្វើ​បាន​ស្រួច​ល្អ​បំផុត។ មិន​ខុស​ពី Raheem Sterling ដែល​បញ្ចប់​ទី​នៅ​នាទី ១៥ ក៏​ស៊ុត​មិន​ណយ​ថែម​ទៀត ល្មម​ឲ្យ​ Arsenal បាក់​ស្បាត​តបត​មក​វិញ​លេង​រួច​នៅ​តង់​ទី​ពីរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT