(VDO) Ronaldo ស៊ុត​ពីរ​គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ Juve តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង

Juventus ​បច្ចុប្បន្ន​មាន ៣៩ ពិន្ទុ​ស្មើ​នឹង​ក្រុម​កំពូល​តារាង Inter Milan ​ក្រោយ​ពី​បាន​យក​ឈ្នះ​ទៅ​លើ Udinese ក្នុង​លទ្ធផល ៣-១ កាល​ពី​យប់​មិញ។

Cristiano Ronaldo ជា​អ្នក​សម្រេច​ទី​ពីរ​គ្រាប់​ម្នាក់​ឯង នៅ​នាទី ៩ និង ៣៧ ស្រប​ពេល Leonardo Bonucci តែត​បាល់​ថែម​គ្រាប់​ទី​បី​នៅ​នាទី ៤៥ ហើយ​រក្សា​លទ្ធផល​រហូត​ដល់​នាទី ៩០+៤ ទើប​មាន​ការ​តបត​ពី​សំណាក់​កីឡាករ Ignacio Pussetto របស់​ក្រុម​ភ្ញៀវ​បាន​មួយ​គ្រាប់​វិញ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​ការ​បន្ថែម​ពីរ​គ្រាប់​នេះ រុញ​ឲ្យ Ronaldo រក​បាន ៩ គ្រាប់​ហើយ​នៅ​ការ​ប្រកួត​ទាំង ១៣ លើក​សរុប​ក្នុង​លីគ​កំពូល Serie A ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកួតប្រជែង Top Scorer តំណែង​ទាំង ៥ បាន​នៅ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT