Zidane ​ចាត់​ទុក​ការ​ប៉ះ Valencia ​សំខាន់​ជាង​ប៉ះ Barcelona ​ទៅ​ទៀត​

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​ចាត់​ទុក​ជំនួប​ទល់​ក្រុម Valencia ​នៅ​រាត្រី​នេះ ​សំខាន់​ជាង​ប៉ះ​ក្រុម Barcelona ​ទៅ​ទៀត។នៅ​រាត្រី​នេះ ប្រសិន​បើ Real Madrid ​យក​ឈ្នះ​លើ​ក្រុម Valencia ​បាន ​នោះ​ពួកគេ​នឹង​បាន​ឡើង​ទៅ​កំពូល​តារាង​ហើយ ព្រោះ​នៅ​យប់មិញ​នេះ​ក្រុម Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Real Sociedad ​ប៉ុណ្ណោះ។ កត្តា​នេះ​ហើយ ទើប​បាន​ជា​លោក Zidane ​បាន​បញ្ជាក់​ថា​ជំនួប​ទល់​ក្រុម Valencia ​ពិត​ជា​សំខាន់​ជាង​ជំនួប El Clasico ​ទៅ​ទៀត។

Zidane ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​មិន​អាច​និយាយ​ពី​កម្មវិធី​ប្រកួត​ទេ ព្រោះ​មិន​មែន​ជា​ការងារ​របស់​ខ្ញុំ។ ​ខ្ញុំ​តែងតែ​ផ្ដោត​លើ​ការ​ប្រកួត​នៅ​ចំពោះ​មុខ ជាង​ការ​ប្រកួត​បន្ទាប់ ព្រោះ​យើង​ចង់​ឈ្នះ​វា​សិន។ ប្រសិន​បើ​ខ្ញុំ​និយាយ​ថា​ប៉ះ Barcelona ​សំខាន់​ជាង​ប៉ះ Valencia ​នោះ ​ខ្ញុំ​និយាយ​ខុស​ហើយ”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT