ជម្រើស​ជាតិ​នារី​វៀតណាម​ឡើងចំណាត់ថ្នាក់​ក្នុង​តារាង​FIFA ឈរពី​ថៃ

ក្រុមជម្រើស​ជាតិ​នារី​វៀតណាម​ដែល​ទើប​ទទួល​បាន​មេដាយមាសព្រឹត្តិការណ៍ SEA Games 2019 លើកទី៣០​​នៅហ្វីលីពីនក្ដៅៗ​ពេល​បាន​ឡើង​ចំណាត់​ថ្នាក់​ក្នុង​តារាង​FIFA ហើយ​ពេល​គឺ​ឡើង​មក​លេខ៣២ក្នុង​ពិភពលោក​និង​លេខ៦នៅ​អាស៊ី។

ក្រុមជម្រើស​ជាតិ​វៀតណាម​មាន១៦៦៥ពិន្ទុ​ខណៈ​ដែល​ថៃ​ធ្លាប់​ជាប់​ស្ដេចត្រាញ់​នៅ​អាស៊ី​នោះ​ឈរលេខ​៣៨​ពិភពលោក​មាន១៦២០ពិន្ទុ​ឈរ​លេខ៧នៅ​អាស៊ី។។​ក្រុម​ចំណោម​ក្រុម​ទាំង​២០​ប្រចាំ​ទ្វីបអាស៊ី​គឺ​មាន​៣​មក​ពី​អាស៊ាន​ទៅ​ហើយ​ដោយ​មានវៀតណាម ថៃ​និង​ខណៈ​ចុង​ក្រោយ​គេ​ក្រុមជម្រើស​ជាតិ​នារី​មីយ៉ាន់ម៉ា​ដែល​ឈរ​លេខ៤៤ពិភពលោក​ ​លេខ​១០​នៅ​អាស៊ី និង​លេខ​៣​នៅ​អាស៊ាន។

ក្រុម​លេខ​១​នៅ​អាស៊ី​គឺ​អូស្រ្តាលី​ បន្ទាប់មកជប៉ុន កូរ៉េខាងជើង ចិន កូរ៉េខាងត្បូង ខណៈក្រុមនារីឆាយនីសតៃប៉ិ​និង​ក្រុម​ជម្រើស​ជាតិ​នារី​អ៊ុយបេគីស្ថាន​ឈរ​លេខ៨​និង​៩​នៅ​អាស៊ី​ហើយ​លេខ​៤២​និង​៤៤​នៅ​ពិភពលោក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT