ខ្សែប្រយុទ្ធ Neymar កាលពីយប់មិញនេះ បានបង្ហាញកាយវិការល្អមួយ ដោយផ្ដល់បាល់ប៉េណាល់ទីឱ្យទៅ Cavanni ជាអ្នកស៊ុតវិញ ក្នុងជំនួបយកឈ្នះលើក្រុម Galatasaray ៥-០។
ទំនាក់ទំនង Neymar និង Cavani ត្រូវបានគេមើលឃើញថាមិនសួវជាល្អនឹងគ្នាទេ ព្រោះពេលចូលមកដំបូង Neymar បានបណ្ដើមបាល់ពិន័យ១១ម៉ែត្រពី Cavani មកស៊ុត។ តែយ៉ាងណាមិញ ក្នុងការប្រកួតទល់ក្រុម Galatasaray នោះ កីឡាករប្រេស៊ីលបែរជាហ៊ុចបាល់ទៅ Cavani ជាអ្នកស៊ុតទៅវិញ។ វាបានបង្ហាញថាពួកគេចាប់ផ្ដើមយល់ចិត្តគ្នា និងផ្សះផ្សាបានជោគជ័យហើយ។
ក្រុម PSG ទទួលបាន៣ពិន្ទុបន្ថែមកាលពីយប់មិញនេះ ធ្វើឱ្យពួកគេឈរនៅកំពូលតារាងពូល A មាន១៦ពិន្ទុ ខណៈលេខ២ក្រុម Real Madrid មាន១១ពិន្ទុ៕ប្រភព៖ Dailymail
This is class from Neymar 👏
He already had a goal tonight for PSG, so made sure Edinson Cavani got the ball to take PSG’s late penalty…
🇧🇷🤝🇺🇾 pic.twitter.com/DzFOM0z3AP
— Football on BT Sport (@btsportfootball) December 11, 2019