(VDO) Haaland អស់​ឱកាស​ប្រជែង Top Scorer ក្រោយ Liverpool&Napoli ឡើង

ក្រឡេក​មក​មើល​ពូល E ទី​បំផុត Erling Haaland តារា​លេចធ្លោ​របស់​ក្លឹប Red Bull Salzburg បាន​បញ្ចប់​កំណត់ត្រា​គ្រាប់​បាល់​ទី ៨ របស់​ខ្លួន​ត្រឹម​ការ​ប្រកួត​នៅ​ជុំ​ទី ៦ បន្ទាប់​ពី Liverpool បំបាក​យក​ឈ្នះ ២-០ ក្នុង​ទឹកដី​កាល​ពី​យប់​មិញ។

Liverpool និង Napoli មាន ១៣,១២ ពិន្ទុ​ យក​ឈ្នះ​លើ Red Bull មាន ៧ ពិន្ទុ ក្រោយ​ឈ្នះ ២ ស្មើ ១ ចាញ់ ៣ ប្រកួត។

ការ​បំបែក​គ្រាប់​បាល់​របស់ Liverpool ធ្វើ​បាន​ដោយ​កីឡាករ Naby Keita នៅ​នាទី ៥៧ និង​ភ្ជាប់​គ្នា​មួយ​នាទី​បន្ទាប់​ដោយ​កីឡាករ​ Mohamed Salah។

ស្រប​ពេល Napoli លុត Genk ៤-០ តាម​រយៈ​ការ​ចំណេញ​បាល់​ប៉េណាល់ទី ២ គ្រាប់​ស៊ុត​ដោយ Dries Mertens និង Arkadiusz Milik រុញ​ឲ្យ Milik នេះ​សោត​បំបែក​បាន Hat-Trick ម្នាក់​ឯង៕

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

https://www.youtube.com/watch?v=xX640sqXLeU

https://www.youtube.com/watch?v=0kiRACXjDOQ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT