លោក Park គ្រូបង្វឹកក្រុម U22 វៀតណាម បាននិយាយមុនប៉ះកម្ពុជានៅម៉ោង៧ល្ងាចនេះថា ក្រុមគោព្រៃមានទម្រង់លេងល្អណាស់ និងសហការគ្នាបានល្អ។
នេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ក្រុម U22 កម្ពុជាដែលអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានក្នុងព្រឹត្តិការណ៍ SEA Game នេះ។ ដល់វគ្គនេះ ក្រុមគោព្រៃ នឹងត្រូវប្រកួតជាមួយក្រុមកំពុងឡើងជើងដូចគ្នា វៀតណាម ដែលនេះជាជំនួបមួយជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រប្រទេសទាំងពីរ។
លោក Park ដែលជាគ្រូបង្វឹកវៀតណាម បាននិយាយមុនប្រកួតថាមិនអាចមើលស្រាលកម្ពុជាបានទេ ព្រោះក្រុមមួយនេះបានបង្ហាញទម្រង់លេងល្អ សហការគ្នា និងពូកែដណ្ដើមបាល់ លេងបាល់ពីក្រោមមកដោយទំនុកចិត្តបំផុត។ លោក នឹងរៀបចំឱ្យបានល្អសម្រាប់ប្រកួតនេះ ព្រោះវៀតណាម មានគោលដៅយកមេដាយមាសដូចកម្ពុជាដែរ៕ប្រភព៖ Zing