Pep ​ភ្ញាក់​ផ្អើល ​នៅ​ពេល​លោក​មក​ដល់ Man Utd ​បែរ​ជា​អន់​ពេក​

ក្រុម Manchester City ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Man City ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នៅ​ម៉ោង​១២:៣០​រំលង​អាធ្រាត្រ​យប់​នេះ។

លោក Pep ​ដែល​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម Man City ​តាំង​ពី​ឆ្នាំ​២០១៦​មក ​បាន​និយាយ​ថា​លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ក្រុម Man Utd ​ចាប់​ផ្ដើម​លេង​មិន​ល្អ​សោះ ​តាំង​ពី​ខ្លួន​មក​អង់គ្លេស។ ​ក្រុម​ទាំង​ពីរ​នេះ ​ប៉ះ​គ្នា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​ហាក់​ដូចជា​មិន​អាច​ប្រជែង​ជាមួយ​ក្រុម Man City ​ឡើយ។ ​ដោយ​នេះ ហាក់​ដូចជា​ខុស​ប្លែក​ពី​កាល​មុន ដែល Man City ​ស្ថិត​នៅ​គំលាត​ច្រើន​ខ្លាំង​ពី​ក្រុម​បិសាច​ក្រហម​ណាស់។

ក្រុម Man Utd ​បច្ចុប្បន្ន​នេះ ​នៅ​លេខ​៦​ក្នុង​តារាង ​ដោយ​ទើប​មាន​២១​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​១៥​ប្រកួត​មក​នេះ ​ស្រប​ពេល​ក្រុម Man City ​វិញ ​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង ​ដោយ​នៅ​លេខ​៣​ក្នុង​តារាង​មាន​៣២​ពិន្ទុ៕ប្រភព៖ dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT