យ៉ុង ម៉េងលី រកបានមេដាយមាសដំបូងឲ្យកម្ពុជានៅស៊ីហ្គេម២០១៩

កីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ យ៉ុង ម៉េង​លី ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន​ឆ្នាំនេះ​។​

មុន​ឡើងមក​ជួបគ្នា​នេះ​នៅ​វគ្គ​នេះ​កីឡាករ យ៉ុង ម៉េង​លី យកឈ្នះ​កីឡា​ករមី​យ៉ាន់​ម៉ា LINN AUNG KHAING នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ​ហ្វីលីពីន VALENZUELA BILLY JOEL យកឈ្នះ​កីឡាករ​វៀតណាម VU DUC HUNG​។
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT