រំភើប​ជំនួស​ សកម្មភាព​ក្មេង​រើស​បាល់​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ Spurs

ក្មេង​រើស​បាល់ Callum Hynes បាន​ប្រែ​ក្លាយ​ជា​វីរបុរស​ក្នុង​ដួងចិត្ត​របស់​ក្លឹប Tottenham Hotspur ទាំង​មូល ដែល​ក្មេង​ប្រុស​រូប​នេះ​បាន​ចូលរួម​ចំណែក​ជួយ​ឲ្យ Spurs យក​ឈ្នះ Olympiakos ៤-២ កាល​ពី​ប្រកួត​នៅ UEFA Champions League ជុំ​ទី ៥ កន្លង​ទៅ។

ជាមួយ​ភាព​ក្លាហាន​និង​រហ័សរហួន​របស់ Callum លោក Jose Mourinho ក៏​បាន​កោះ​អញ្ជើញ​ឲ្យ​រូប​គេ​បាន​មាន​ឱកាស​មក​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​កីឡាករ​ក្នុង​ក្រុម។ ទំព័រ​ផ្លូវការ​របស់​ក្លឹប​ក៏​បាន​ចែកចាយ​វីដេអូ​ដ៏​គួរ​ឲ្យ​រំភើប​មួយ​នេះ​លើ​បណ្តាញ​សង្គម​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.facebook.com/TottenhamHotspur/videos/2540028919617312/

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT