Pep ​៖ យើង​ត្រូវ​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​អស់ ដើម្បី​លើក​ពាន​

លោក Pep ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​របស់​ខ្លួន ​ថា​នឹង​អាច​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់ ដើម្បី​មាន​សង្ឃឹម​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ជា​លើក​ទី​៣។

ក្រុម Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Newcastle United ​នៅ​យប់​ម៉ោង​៧:៣០​នាទី​នេះ ​ដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Pep ​បាន​តឿន​ដល់​សមាជិក​ក្រុម​ថា​មិន​ត្រូវ​មើល​ស្រាល​គូ​ប្រជែង​នោះ​ទេ។ កីឡាករ​ទាំង​អស់​ត្រូវ​លេង​តាម​ក្បួន​ហ្វឹកហាត់ ​និង​យក​៣​ពិន្ទុ​ឱ្យ​បាន​។

លោក Pep ​បាន​បន្ថែម​ថា​ក្រុម Man City ​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​និង​ប្រឹងប្រែង​គ្រប់​ប្រកួត ដូច​ប្រកួត​ផ្ដាច់ព្រ័ត្រ។ ​ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​បាន ​និង​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់ ​នោះ​ឱកាស​ប្រជែង​ពាន​រង្វាន់​ក៏​នៅ​តែ​មាន​ដែរ។ បច្ចុប្បន្ន​ក្រុម​របស់​លោក ​នៅ​ក្រោម​ក្រុម Liverpool ​៩​ពិន្ទុ៕ប្រភព៖ Dailymail


.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT