ក្រោយឆ្លងកាត់ឆ្ពោះទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League ទៅមើលការលើកឡើងរបស់ខ្សែការពារ Bonucci នៃក្លឹប Juventus បានបង្ហើបពីក្លឹបអង់គ្លេសមួយដែលខ្លួនមិនចង់ជួបនៅវគ្គបន្ទាប់។
ប្រាប់សារព័ត៌មាន Sport Mediaset អតីតកីឡាករនៅ AC និយាយថា៖ “ប្រសិនឲ្យខ្ញុំជ្រើសរើសយកក្រុមដែលចង់ជៀសនោះ គឺខ្ញុំសុំនិយាយថា Tottenham ដោយ Mourinho ប្រហែលជានឹងផ្តល់គ្រប់យ៉ាងកាន់តែប្រសើរឡើងក្នុងការប្រកួត ហើយក៏ទំនងជាមានការផ្លាស់ប្តូរច្រើនដែរបើធៀបនឹងពេលនេះនិងវគ្គ ១៦ ក្រុម”។
រំឭកថា Juve បានយកឈ្នះ AT ១-០ កាលពីប៉ុន្មានថ្ងៃមុន ស្របពេល Tottenham វាយបកឈ្នះ Olympiakos កក់កៅអីឡើងទៅវគ្គបន្ទាប់យ៉ាងស្រួល។ ការប្រកួតនៅសេសសល់មួយជុំទៀតដែលត្រូវធ្វើនៅពីរសប្តាហ៍បន្ទាប់៕ ប្រភព៖ Football-Italia