ធ្លាយ​រឿង Ronaldo ​ទៅ​រៀបការ​ជាមួយ​មិត្ត​ស្រី ​ស្ងាត់​ៗ​នៅ​ម៉ារ៉ុក​

ប្រភព​នៅ​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​រៀបការ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន Georgina Rodriguez ​រួច​ទៅ​ហើយ​នៅ​ប្រទេស​ម៉ារ៉ុក​កាល​ពី​ពេល​កន្លង​ទៅ។

Ronaldo ​ទាក់ទង​ជាមួយ​មិត្ត​ស្រី​ចុង​ក្រោយ​នេះ ​បាន​យូរ​និង​មាន​ទំនាក់ទំនង​ល្អ​ណាស់។ ​ជាក់​ស្ដែង​ពួកគេ​ទាំង​ពីរ​នាក់ តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ​ហើយ Rodriguez ​ក៏​យល់​ចិត្ត​របស់ Ronaldo ​និង​មិន​ដែល​ធ្វើ​ឱ្យ​ទើស​ចិត្ត​អ្វី​ឡើយ។ កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​ពួកគេ​នៅ​ជាមួយ​គ្នា​បាន​យូរ ​និង​ឈាន​ដល់​ការ​រៀបការ​ថែម​ទៀត​ផង។

ពួកគេ​ត្រូវ​បាន​គេ​ដឹង​ថា​រៀប​ការ​នៅ​ម៉ារ៉ុក អំឡុង​ពេល​ពួកគេ​ទៅ​សម្រាក​លំហែ​កាយ​នៅ​ទី​នោះ ​ប៉ុន្តែ​មិន​ទាន់​មាន​រូបភាព​បែក​ធ្លាយ​នោះ​ទេ៕ប្រភព៖ Mirror


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT