គ្រូ​បង្វឹក​យុវជន​ម្នាក់ ត្រូវ​បណ្ដេញ​ចេញ ​ក្រោយ​ដឹក​នាំ​ក្រុម​ឈ្នះ ២៧-០​

លោក ​Riccini ​ដែល​ដឹក​នាំ​ក្រុម​យុវជន ​Tuscany-based Invictasauro ​យក​ឈ្នះ​ក្រុម​ Marina Calcio ​២៧-០ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ​ព្រោះ​ហេតុផល​មិន​ផ្ដល់​ការ​គោរព​ដល់​ដៃ​គូ។

​ក្រុម Tuscany ​ជា​ក្រុម​កំពូល​តារាង​ក្នុង​កម្រិត​យុវជន​នៅ​ប្រទេស​អ៊ីតាលី។ ​ពួកគេ ទើប​តែ​យក​ឈ្នះ​លើ​ក្រុមMarina Calcio ​២៧-០ ​កាល​ពី​ពេល​កន្លង​ទៅ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​លទ្ធផល​នេះ ​បែរ​ជា​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​របស់​ពួកគេ​បាត់​តំណែង​ទៅ​វិញ។ ​ប្រធាន​ក្លឹប Tuscany ​បាន​ប្រាប់​ថា ​ការ​ស៊ី​ដៃ​គូ​ដល់​ទៅ​២៧​គ្រាប់​នេះ ​បាន​បង្ហាញ​ការ​មិន​ផ្ដល់​តម្លៃ​និង​គោរព​ឡើយ ដូច្នេះ​ហើយ​ទើប​ថ្នាក់​ដឹក​នាំ​សម្រេច​ចិត្ត​បណ្ដេញ​គ្រូ​បង្វឹក Riccini ​ចោល​តែ​ម្ដង។

ប្រធាន​ក្លឹប​ខាង​លើ​ក៏​បាន​សរសេរ​លិខិត​សុំទោស​ទៅ​ខាង​ថ្នាក់​ដឹក​នាំ​ក្រុម Marina ​ផង​ដែរ ​ចំពោះ​លទ្ធផល​ខាង​លើ​នេះ។ ដោយ​លោក​បាន​បញ្ជាក់​ថា​កម្រិត​យុវជន​នេះ គឺ​ចង់​ឱ្យ​ពួកគេ​យល់​ពី​តម្លៃ​គ្នា និង​ភាព​ជា​បាល់ទាត់ ​មិន​មែន​ចង់​បំបាក់​មុខ​អ្វី​ឡើយ៕ប្រភព៖ Thesun


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT