Griezmann ​ថា​ដឹង​ខ្លួន​មុន​មក Barcelona ​នឹង​ពិបាក​

ខ្សែ​ប្រយុទ្ធ Griezmann ​ថា​ខ្លួន​ដឹង​មុន​ទៅ​ហើយ​ថា​មក​លេង​នៅ​ក្រុម FC Barcelona ​នឹង​មិន​ងាយ​ស្រួល​សម្រប​ខ្លួន​នោះ​ទេ ​ព្រោះ​ក្រុម​នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់។

អតីត​កីឡាករ Atletico Madrid ​លេង​បាន​ល្អ​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង ​ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​នៅ​ក្រុម​អាជីព Barcelona ​នោះ​ទេ។ ​ជាមួយ​នឹង​រឿង​នេះ​ដែរ ​Griezmann ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន ​ខ្ញុំ​ដឹង​ថា​ទៅ​លេង​នៅ Barcelona ​នឹង​ពិបាក។ ​ខ្ញុំ​លេង​ប្រយុទ្ធ​កណ្ដាល​ច្រើន​ឆ្នាំ ​ហើយ​ទៅ​ក្លឹប​ថ្មី ​ខ្ញុំ​ប្ដូរ​របៀប​លេង ​ដូច្នេះ​ត្រូវ​ការ​ពេល​ដើម្បី​ពង្រឹង​បន្ថែម”។

លោក Valverde ​មិន​សូវ​ដាក់ Griezmann ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទេ ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ដោយសារ​តែ​រូបគេ​លេង​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ជាមួយ​ក្រុម​នៅ​តំបន់​ប្រយុទ្ធ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT