ក្រុមអ៊ីរ៉ង់ បានបន្ដចាញ់ក្រុមអ៊ីរ៉ាក់ក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ ធ្វើឱ្យពួកគេធ្លាក់ដល់លេខ៣ក្នុងពូល G បាត់ទៅហើយវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022។
ក្រុមអ៊ីរ៉ាក់ ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតទល់ក្រុមអ៊ីរ៉ង់នេះ ដោយពួកគេជាអ្នកនាំមុខបានមុននៅនាទី១១ ប៉ុន្តែដល់នាទី២៥ ក៏ត្រូវក្រុមអ៊ីរ៉ង់តាមស្មើវិញបាន។ លទ្ធផលនេះរក្សារហូតដល់ចប់តង់ទី១ ហើយចូលដល់តង់ទី២ទៀត ក៏មិនទាន់មានការប្រែប្រួលអ្វីដែរ។ ការប្រកួតចាប់ផ្ដើមប្លែកក្រោយពីកីឡាករ Shojaei របស់ក្រុមអ៊ីរ៉ង់បានកាតក្រហមនៅនាទី៨១។ នៅចុងម៉ោងនាទី៩០+២ កីឡាករអ៊ីរ៉ាក់ក៏ថែមបាន១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។
ជាមួយលទ្ធផលបាន៣ពិន្ទុបន្ថែមនេះ ធ្វើឱ្យអ៊ីរ៉ាក់ឈរនៅកំពូលតារាងហើយ ដោយមាន១០ពិន្ទុ ស្របពេលក្រុមអ៊ីរ៉ង់វិញ នៅលេខ៣មាន៦ពិន្ទុ ក្រុមលេខ២គឺបារ៉ែន មាន៨ពិន្ទុ ឆ្លងកាត់៤ប្រកួតដូចគ្នា៕ប្រភព៖ Foxsportsasia