ក្រុមអារ៉ាប់រួម នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះវៀតណាម នៅម៉ោង៨យប់នេះ ក្នុងការប្រកួតសន្សំពិន្ទុពូល G ពានរង្វាន់ FIFA World Cup 2022 ។
ការប្រកួតនេះ ក្រុម UAE ត្រូវការឈ្នះដាច់ខាត ព្រោះពួកគេទើបបរាជ័យក្រោមថ្វីជើងរបស់ក្រុមថៃកាលពីប្រកួតកន្លងទៅ ២-១។ ប្រសិនបើភ្លាត់ចាញ់វៀតណាមទៀត នោះឱកាសក្នុងការឡើងទៅវគ្គបន្ដកាន់តែពិបាកទៅហើយ។ មុនការប្រកួតនេះចាប់ផ្ដើម លោក Bert van Marwijk គ្រូបង្វឹកក្រុម UAE បានបញ្ជាក់ថាក្រុមវៀតណាម គឺជាក្រុមគ្រោះថ្នាក់ជាងគេក្នុងពូលនេះ។ លោកបានតាមដានការលេងរបស់វៀតណាម ពិតជាល្អ។ ពួកគេមានទំនុកចិត្តនិងក្បួនលេងច្បាស់លាស់។
ដោយឡែកសម្រាប់លោក Park Hang-seo គ្រូបង្វឹកក្រុមវៀតណាមវិញក៏បានបញ្ជាក់ដែរថាទម្រង់លេងរបស់ UAE គឺផ្ដោតលើប្រព័ន្ធការពារច្រើន រួចទើបវាយបកតាមក្រោយ។ នេះជាយុទ្ធសាស្ត្ររបស់លោក Bert van Marwijk ដែលធ្លាប់ធ្វើបានជោគជ័យកាលដឹកនាំក្រុមជម្រើសជាតិហុល្លង់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2010 ។ ការលេងទប់សិននេះ គឺជាក្បួនដែលលោក Bert មើលទម្រង់លេងដៃគូឱ្យយល់ច្បាស់សិន ទើបធ្វើការវាយសម្រុកវិញតាមក្រោយ៕ប្រភព៖ Vnexpress