អ្នក​គាំទ្រ​បារាំង ចង់​ឃើញ Benzema ​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ​

អ្នក​គាំទ្រ​ជម្រើស​ជាតិ​បារាំង ចាប់​ផ្ដើម​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ Karim Benzema ​ជាប់​ជម្រើស​ជាតិ​វិញ ​ក្រោយ​ពី​ខកខាន​តាំង​ពី​ឆ្នាំ ២០១៥​មក។

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​កំពុង​លេង​បាន​យ៉ាង​ល្អ​ឱ្យ​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ ​ដោយ​រក​បាន​១១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត។ យ៉ាងណាមិញ ​រូបគេ​នៅ​តែ​មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​កោះហៅ​ចូល​លេង​ជម្រើសជាតិ​ដដែល ​ដោយសារ​តែ​បញ្ហា​ផ្លូវ​ភេទ​បែក​ធ្លាយ​នៅ​ឆ្នាំ​២០១៥។

ដោយ​ឡែក​នៅ​ពេល​នេះ​កាសែត​នៅ​បារាំង ​ចាប់​ផ្ដើម​ចុះ​ផ្សាយ​និង​ចង់​ឱ្យ​លោក Didier  Deschamps ​ផ្ដល់​ឱកាស​ដល់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ម្ដង​ទៀត ត្បិត​អី​អតីត​កាល​នោះ​វា​យូរ​ណាស់​ហើយ​ដែរ។ ពួកគេ​បាន​យក Benzema ​នេះ ​ថា​ល្អ​ជាង Griezmann ​និង Giroud ​ទៅ​ទៀត ​ដូច្នេះ​ហើយ​គួរ​តែ​យក​និង​ផ្ដល់​ឱកាស​ឱ្យ​គេ​បាន​ចូល​លេង​ជួយ​ជាតិ​ផង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT