ក្រោមការដឹកនាំរបស់លោក Frank Lampard ក្រុម Chelsea បានដាក់តម្លៃការពិន័យលើកីឡាករថ្មី ប្រសិនបើពួកគេមកហាត់យឺត ចូលប្រជុំយឺត ឬទាក់ទងមិនចូល។
ក្នុងការពិន័យនោះដែរ ប្រសិនបើកីឡាករមិនមកហាត់ជាមួយក្រុមទេ នោះនឹងត្រូវពិន័យ២ម៉ឺនផោនឯណោះ។ ប្រសិនបើយឺត១នាទីពិន័យ៥០០ផោន ហើយបើមកយឺតពេលចេញទៅប្រកួត នឹងពិន័យ២ ៥០០ផោន។ កីឡាករដែលមានបញ្ហាជំងឺ ហើយមិនបានផ្ដល់ដំណឹងដល់ក្រុមគ្រូពេទ្យទេ នឹងត្រូវពិន័យ១ម៉ឺនផោន។
ការពិន័យទាំងអស់នឹងត្រូវបង់ក្នុងរយៈពេល១៤ថ្ងៃ ហើយប្រសិនបើមិនបង់តាមកាលកំណត់ទេ នឹងត្រូវពិន័យគុណនឹងពីរ។ ប្រាក់ដែលបានពីការពិន័យកីឡាករនឹងត្រូវចូលទៅធ្វើការងារសង្គម ឬមូលនិធិនានា៕ប្រភព៖ Dailymail