ដាក់​កំហិត​ហើយ! ៦ ប្រកួត​បន្ទាប់​បើ​មិន​បាន​ផ្លែផ្កា Emery ​ត្រៀម​តែ​ចាកចេញ​ទៅ

ក្លឹប Arsenal ​បាន​រង​បរាជ័យ​ទល់ Leicester City កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដែល​​នេះ​កាន់​តែ​រុញ​ឲ្យ​កៅអី​របស់​អ្នកចាត់ការ​លោក Unai Emery ហាក់​បន្ថែម​ភាព​ក្ដៅ​គគុក​ឡើង។ នៅ ៦ ប្រកួត​ចុង​ក្រោយ​របស់​កាំភ្លើង​ធំ ក្លឹប​ទទួល​បាន​ជ័យជម្នះ​តែ​មួយ​លើក​គត់ សព្វថ្ងៃ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៦ ក្នុង​តារាង Premier League។

តាម​របាយការណ៍​ពី Evening Standard ​បាន​ចុះ​ផ្សាយ​ថា​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​ពិភាក្សា​រួចរាល់​ហើយ ​ថា​ដាក់​កំហិត​សម្រាប់​លោក Emery ​ជុំវិញ​ការ​ស៊ីសង​លើ​លទ្ធផល​នៃ ៦ ប្រកួត​បន្ទាប់​ទៀត​តែ​ប៉ុណ្ណោះ។

ក្នុង​នោះ​រួម​មាន​ដូច​ជា​ការ​ត្រូវ​ប៉ះ Southampton, Frankfurt, Norwich City, Brighton, West Ham និង Standard Liege។ ប្រសិន​ណា​លទ្ធផល​ចេញ​មក​មាន​ភាព​អវិជ្ជមាន នោះ​កៅអី​អ្នកចាត់ការ​គឺ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ជា​ចាំ​បាច់។

គួរ​រំឭក​ថា​ក្រៅ​ពី​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​លើ​ទីលាន​ប្រកួត ទៀត​សោត Emery ក៏​កំពុង​ជួប​បញ្ហា​រកាំរកូស​ជាមួយ​នឹង​កូន​ក្រុម​គឺ Granit Xhaka និង Mesut Ozil ផង​ដែរ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT