Pep បារម្ភ​ស្ថានភាព​របួស​កីឡាករ​សំខាន់ ទាំង​ជំនួប​ប៉ះ Liverpool កៀក​ចូល​មក​ដល់

Super Sunday ដែល​ជា​ជំនួប​ដ៏​កក្រើក​ប្រចាំ​ថ្ងៃ​អាទិត្យ​បាន​ឈាន​ចូល​មក​ដល់​នៅ​សប្តាហ៍​នេះ គឺ​រវាង​ក្រុម​ហង្ស​ក្រហម Liverpool និង Manchester City ដែល​ជា​ក្រុម​ខ្លាំង​កំពុង​លេចធ្លោ​បំផុត​ពីរ​នៅ​ក្របខ័ណ្ឌ​ Premier League។

សម្រាប់​ក្រុម Man City ​បាន​ប្រឈម​នឹង​បាត់បង់​កីឡាករ​សំខាន់ Ederson នៅ​តំណែង​អ្នកចាំទី បន្ទាប់​ពី​រូប​គេ​នៅ​ប្រកួត​ទល់ Atalanta យប់មិញ ហាក់​ជួប​បញ្ហា​របួស​ផ្នែក​សាច់ដុំ ខកខាន​ចូលរួម​លេង​នៅ​តង់​ទី​ពីរ។

លោក Pep ​បាន​បង្ហើប​ទាំង​មិន​ប្រាកដប្រជា​ថា៖ “ពេល​នេះ​ខ្ញុំ​មិន​ដឹង​អ្វី​នោះ​ទេ ដោយ​វា​ជា​បញ្ហា​ផ្នែក​សាច់ដុំ មើល​ទៅ​វា​មិន​ធំ​ទេ តែ​យើង​ក៏​ផ្លាស់ប្តូរ​ Ederson ចេញ ព្រោះ​បញ្ចៀស​ហានិភ័យ​ខ្ពស់”។

លោក​បន្ត​ថា៖ “គាត់​មាន​អារម្មណ៍​មិន​សូវ​ស្រួល​នៅ​ចុង​តង់​ទី​មួយ បែបហ្នឹង​ហើយ​ទើប​យើង​សម្រេច​ផ្លាស់​គាត់​ចេញ តែ​មក​ទល់​ពេល​នេះ​ស្ថានភាព​បែប​ណា​គឺ​យើង​មិន​ទាន់​ដឹង​ឡើយ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT