Juventus ដាក់​តម្លៃ​មក​ហើយ ក្រោយ​លឺ Barca&Man City ​ចង់​បាន

Rodrigo Bentancur បាន​នឹង​កំពុង​ក្លាយ​ជា​រ៉ាដា​ដ៏​សំខាន់​មួយ​ដែល​ស្ថិត​ក្រោម​ការ​ចង់​បាន​ពី​សំណាក់​ក្លឹប​កំពូលៗ​ដូច​ជា Man City និង Barcelona។ ថ្មីៗ​នេះ​ក្លឹប Juventus ក៏​បាន​ប្រកាស​ចេញ​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​រូប​នេះហើយ ពោល​គឺ​ថ្លៃ ៤៥ លាន​អឺរ៉ូ។

បុរស​សញ្ជាតិ​អ៊ុយរុយហ្គាយ​ដែល​មាន​វ័យ ២២ ឆ្នាំ បាន​មក​ចូលរួម​នៅ Turin តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៧ គ្រា​នោះ​ Juve ចាយ​អស់​ប្រមាណ ១២,៥ លាន​អឺរ៉ូ ពេល​ទិញ​ចេញ​ពី Boca Juniors របស់​អាហ្សង់ទីន។

Bentancur ​បង្ហាញ​ខ្លួន​បា ៤០ ប្រកួត​រដូវ​កាល​មុន ដោយ​រក​បាន ២ គ្រាប់​និង Assist ៣ លើក តែ​រដូវ​កាល​ថ្មី​នេះ​ហាក់​មិន​សូវ​បាន​លេច​មុខ​ទាល់​តែ​សោះ ក្រោម​ចំណាត់ការ​របស់​លោក Maurizio Sarri។ នៅ​តំបន់​បម្រើ​របស់ Juve ​ហាក់​មាន​ភាព​កកស្ទះ​ខ្លាំង ​ដោយ​មាន​ជម្រើស​ច្រើន​ដូច​ជា Ramsey, Matuidi, Can, Rabiot, Khedira, Pjanic និង Bentancur បែប​នេះ​ការ​ចាកចេញ​ខ្លះ​អាច​កើត​មាន​នៅ​ឆ្នាំ​ក្រោយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT