៧ ក្លឹប​គត់​ស៊ុត​លើស ២៥០ គ្រាប់​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់​អឺរ៉ុប UCL

ការ​ប្រកួត UEFA Champions League ​បាន​ឈាន​ចូល​មក​ដល់​សារ​ជា​ថ្មី​នៅ​យប់​នេះ ដោយ​មាន​គូ​ពិសេសៗ​ជា​ច្រើន​ត្រូវ​ប៉ះ​គ្នា ហើយ​យើង​ក៏​នឹង​អាច​ដឹង​ជា​បណ្តើរៗ​ត្រឹម​រាត្រី​នេះ ពី​ក្រុម​ដែល​មាន​ឱកាស​កក់​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

យ៉ាងណាមិញ​យើង​សុំ​បង្ហាញ​ឲ្យ​បាន​ដឹង​ទាក់ទិន​នឹង​បណ្តា​ក្លឹប​ទាំង ៧ ដែល​ធ្លាប់​បាន​ស៊ុត​បញ្ចូល​ទី​លើស ២៥០ គ្រាប់​ក្នុង​ប្រវត្តិសាស្រ្ត​ព្រឹត្តិការណ៍​ពាន​រង្វាន់​អឺរ៉ុប UCL។

ក្នុង​នោះ​មាន​ដូច​ជា៖ Real Madrid – ៥៥៤ គ្រាប់/២៦២ ប្រកួត, Barcelona – ៥០៦ គ្រាប់/២៥១ ប្រកួត, Bayern Munich – ៤៧០ គ្រាប់/២៤៤ ប្រកួត, Man Utd – ៣៧៣ គ្រាប់/២២៤ ប្រកួត, Juventus – ២៩៩ គ្រាប់/១៩៣ ប្រកួត, Arsenal – ២៨១ គ្រាប់/១៧៧ ប្រកួត, Chelsea – ២៦៩ គ្រាប់/១៥៩ ប្រកួត៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT