Man Utd ចេញ​តម្លៃ​ទិញ​ផ្តាច់​សម្រាប់ Chris Smalling ​ប្រសិន Roma ​ចង់​បាន

Manchester United ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រាប់​ទៅ​កាន់​ក្លឹប AS Roma ​ថា​ពួក​គេ​ចង់​បាន​ទឹកប្រាក់ ១២,៩ លាន​ផោន ជា​ថ្នូរ​លើ​ការ​ទិញ​ផ្តាច់​ Chris Smalling ដែល​សព្វថ្ងៃ​កំពុង​ស្ថិត​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ក្រោយ​ក្លឹប​អង់គ្លេស​ដាក់​ជូន​ក្លឹប​នៅ​អ៊ីតាលី។

ខ្សែ​ការពារ​កណ្តាល​រូប​នេះ​បាន​មក​ចូលរួម​ជាមួយ Roma នា​រដូវ​ក្តៅ ឆ្នាំ ២០១៩ ហើយ​បុរស​វ័យ ២៩ ឆ្នាំ​បាន​បង្ហាញ​ខ្លួន ៧ លើក​ហើយ​នា​រដូវ​កាល ២០១៩/២០។ យោង​តាម​ Sky Sports News ចុះ​ផ្សាយ​ថា​ United មាន​គម្រោង​លក់​ចេញ​កីឡាករ​រូប​នេះ​ឲ្យ​ទៅ Roma ជាមួយ​សំណើ​ទឹកប្រាក់ ១២,៩ លាន​ផោន។

Smalling កាល​ពី​រដូវ​កាល​ចាស់​នៅ United ​បង្ហាញ​ខ្លួន​បាន ៣៤ លើក ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho និង Ole Gunnar Solskjaer ប៉ុន្តែ​ក្រោយ​ការ​មក​ដល់​របស់ Harry Maguire នោះ​ក៏​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​រូប​គេ​ចាកចេញ ព្រោះ​គិត​ថា​នៅ Serie A អាច​មាន​ពេលវេលា​លេង​គ្រប់គ្រាន់​ជាង៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT